Legal Services & Resources
Up to date legal information pertaining to Thai, American, & International Law.
Contact us: +66 2-266 3698
ការដាក់ពាក្យសុំទិដ្ឋាការគូដណ្ដឹង K-1 សំរាប់ពលរដ្ឋខ្មែរ និងពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំ
See translation of the above video below, for original English transcript please see: K1 visa Cambodia.
ចំណងជើងរបស់វីដេអូនេះអាចអោយអ្នកដឹងហើយថា យើងនឹងពិភាក្សាអំពីទិដ្ឋាការគូដណ្ដឹង K-1 សំរាប់ពលរដ្ឋខ្មែរ ដោយផ្តោតជាពិសេសលើបញ្ហាអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋអាមេរិកាំង ដែលមានអាយុលើសពី ៥០ឆ្នាំ ។
ដូចដែលអ្នកបានឃើញនៅក្នុងវីដេអូមួយទៀតនៅក្នុងទំព័ររបស់យើងនេះ យើងពិភាក្សាជាពិសេសលើការរឹតបន្ដឹងសំរាប់ជនជាតិអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំ ហើយចង់រៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ឬអ្នកដែលមានសញ្ជាតិខ្មែរ ។ យើងនឹងនិយាយសង្ខេបបន្តិចអំពីវីដេអូនោះនៅក្នុងវីដេអូនេះ ។ និយាយទៅ វាសឹងតែមិនអាចទៅរួចទៅហើយ សំរាប់ពលរដ្ឋអាមេរិកាំងដែលឈានចូលដល់អាយុ៥០ឆ្នាំ ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ឬអ្នកដែលមានសញ្ជាតិខ្មែរ ។ ប្រទេសកម្ពុជាមានច្បាប់ដែលរារាំងការរៀបការនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានការលើកលែងតាមស្ថានភាពជាក់ស្ដែងដែរ ហើយស្ថានភាពទាំងនោះ គឺជាក់លាក់ខ្លាំងបំផុត ។ ជាទូទៅ អ្នកដែលមានអាយុលើសពី៥០ឆ្នាំ មិនអាចរៀបការជាមួយគូដណ្ដឹងខ្មែររបស់ខ្លួនក្នុងប្រទេសកម្ពុជាបានទេ ។ មានវិធីមួយចំនួន ដែលអាចចៀសវាងការរឹតបន្តឹងនេះបាន ដោយការរៀបការនៅក្នុងដែនសមត្ថកិច្ចផ្សេង ប៉ុន្តែការរៀបការរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រជាពលរដ្ឋអាមេរិក នៅតែត្រូវបានរឹតបន្ដឹងប្រសិនបើពលរដ្ឋអាមេរិកាំងនោះមានអាយុលើសពី៥០ឆ្នាំ ។
ដូច្នេះហើយ ទិដ្ឋាការគូដណ្ដឹង K-1 អាចជាជំរើសមួយសំរាប់អ្នកដែលស្ថិតនៅក្នុងស្ថានភាពនេះ ។ ជាធម្មតា ទិដ្ឋាការគូដណ្ដឹង K-1 គឺសំរាប់គូដណ្ដឹង មិនមែនអ្នកដែលបានរៀបការជាមួយពលរដ្ឋអាមេរិកហើយនោះទេ អញ្ចឹងហើយទើបការរត់ការទិដ្ឋាការគូដណ្ដឹង K-1 គឺអាចធ្វើទៅរួចបាន ។ តាមបទពិសោធន៍របស់ខ្ញុំ ការរត់ការសំណុំរឿងមួយចំនួន តាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ អាចពិបាកបន្ដិច បើធៀបជាមួយនឹងដែនសមត្ថកិច្ចផ្សេងទៀតនៅក្នុងតំបន់ ឧទាហរណ៍ ប្រទេសថៃ និងវៀតណាមជាដើម ។
ដូច្នេះ សំរាប់អ្នកដែលមានអាយុលើសពី៥០ឆ្នាំ ហើយចង់រៀបការជាមួយពលរដ្ឋខ្មែរ ឬចង់ដឹងអំពីបញ្ហាទិដ្ឋាការគូដណ្ដឹង វាអាចជាគំនិតល្អមួយ ដែលពួកគេទាក់ទងអ្នកជំនាញខាងផ្លូវច្បាប់ ពីព្រោះវាត្រូវការការវិភាគអោយបានល្អិតល្អន់ទៅលើស្ថានភាពជាក់ស្ដែងផ្សេងៗគ្នារបស់សំណុំរឿងនីមួយៗ ដើម្បីយល់អោយបានច្បាស់ថាវិធីណាអាចទៅរួច ហើយថាតើទិដ្ឋាការគូដណ្ដឹង K-1 គឺជាជំរើសដ៏ល្អបំផុតឬទេ ដើម្បីធានាពលរដ្ឋខ្មែរអោយទៅរៀបការជាមួយពលរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិក ។